WHO ថា បច្ចុប្បន្នប្រទេស១៧២ កំពុងចូលរួមក្នុងកម្មវិធីវ៉ាក់សាំងកូវីដ១៩

បរទេស៖ បច្ចុប្បន្នមានប្រទេសចំនួន១៧២ កំពុងចូលរួមក្នុងកម្មវិធី COVAX ដែលត្រូវបានបង្កើតឡើងសំដៅពន្លឿនការអភិវឌ្ឍ និង ធានាសមភាពនៃការទទួលបានវ៉ាក់សាំងកូវីដ១៩ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក WHO ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

COVAX គឺជាកម្មវិធីហិរញ្ញវត្ថុមួយ ដឹកនាំដោយអង្គការសុខភាពពិភពលោក WHO និងអង្គការសម្ព័ន្ធវ៉ាក់សាំង GAVI ហើយកម្មវិធីនេះដែរ មានគោលបំណងសម្រេចឲ្យបាននូវវ៉ាក់សាំង COVID-19 ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ចំនួន២ពាន់លានដូសនៅត្រឹមចុងឆ្នាំ២០២១។
ទន្ទឹមគ្នា អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា ខ្លួននៅត្រូវការថវិកាបន្ថែមទៀតជាបន្ទាន់ ដើម្បីដំណើរការកម្មវិធីនេះបានដោយរលូន និងកាន់តែឆាប់។ កាលពីខែមិថុនា GAVI ប្រមូលបានថវិកា៥៦៧លានដុល្លារ ពីម្ចាស់ជំនួយអន្តរជាតិ ហើយមានបំណងប្រមូលឱ្យបាន២ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង តាមរយៈការកម្មវិធី COVAX ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។