សមត្ថកិច្ច ចុះ​ផ្អាក​អាជីវកម្ម​ភោជនីយដ្ឋាន ២​កន្លែង នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​

​ភ្នំពេញ​៖ កាលពី​យប់ ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន បានសម្រេច​ផ្អាក​អាជីវកម្មភោជនីយដ្ឋាន ឡាស៍ និង​ភោជនីយដ្ឋាន សប្បាយ សប្បាយ ដែលមាន​ទីតាំងនៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បានឱ្យដឹងថា ទីតាំង​អាជីវកម្ម​ទាំង​២​នេះ មិនបាន​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​កន្លងមក និង​មិនបាន​រៀបចំ​សម្ភារ​គ្រប់គ្រាន់​ក្នុងការ​កម្ចាត់​មេរោគ ដើម្បី​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ​អាជីវកម្ម​ភោជនីយដ្ឋាន​ទាំង​២​នេះ ត្រូវ​រង់ចាំ​មានការ​ណែនាំ​ជាថ្មី ទើប​អាច​បើក​ដំណើរការ​វិញ​បាន​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close