យុវជនម្នាក់ ស្លាប់ដោយសារផ្ទុះមីន ខណៈដើរគាស់គល់ឈើ នៅក្នុងព្រៃ

ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី២៤ សីហា ម្សិលមិញ ពលរដ្ឋបានប្រទះឃើញយុវជនម្នាក់ ស្លាប់ដោយសារផ្ទុះមីនថ្មើរជើង នៅក្នុងព្រៃភ្នំដងរ៉ែក ក្នុងភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះឈ្មោះ លេង យ៉ាន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរល្ហុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។
សូមជម្រាបថា ជនរងគ្រោះ បានស្លាប់ដោយសារមីនថ្មើរជើង ពេលដែលជនរងគ្រោះកំពុងដើរគាស់គល់ឈើ នៅចំណុចខាងលើ កាលពីថ្ងៃទី២១ សីហា ហើយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារជនរងគ្រោះ បានប្រើពេលវេលា៣ថ្ងៃ ទើបរកសពជនរងគ្រោះឃើញ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។