ឃាត់ខ្លួន​ប្រុស​ស្រី​ជិត ១០០​នាក់ និង​ដកហូត​ថ្នាំញៀន​មួយចំនួន ខណៈ​បង្ក្រាប​ហាង​ខារ៉ាអូខេ​មួយ នៅ​ខណ្ឌទួលគោក​

​ភ្នំពេញ​៖ នៅ​ម៉ោងជាង ១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​នេះ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង នៅតាម​បណ្តោយ​ផ្លូវ​២០៦ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​មនុស្ស​ជិត​១០០​នាក់ និង​ដកហូត​គ្រឿងញៀន​មួយចំនួន​។​

​សូមជម្រាបថា ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច បាន​រកឃើញ​ថ្នាំញៀន​មួយចំនួនធំ និង​ឃាត់​មនុស្ស​ប្រុស​ស្រី​ចំនួន ៩៣​នាក់ (​ស្រី​៤០​នាក់​) រថយន្ត​ស៊េរី​ទំនើបៗ​ជាច្រើន​គ្រឿង​។​

​បច្ចុប្បន្ន​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close