ជនបរទេសម្នាក់ទៀត ប្រទះឃើញដេកស្លាប់ នៅបន្ទប់ជួលមួយ ក្នុងក្រុងសមៀរាប

ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានប្រទះឃើញជនបរទេសម្នាក់ ដេកស្លាប់ក្នុងចំណុចបន្ទប់ជួលមួយ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ DIAS AGUIAR BRAVO VITOR MANUEL ភេទប្រុស កើតថ្ងៃទី១៧-០៨-១៩៤៧ ជនជាតិព័រទុយហ្កាល់ មុខរបរចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
ករណីនេះ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជំងឺទឹកនោមផ្អែម លើសឈាមរ៉ាំរ៉ៃ បណ្តាលឲ្យឈាមឡើងគំហុក ចុះខ្សោយចង្វាក់បេះដូង និងដង្ហើម។ សពបានប្រគល់ឲ្យគ្រួសារយកទៅរៀបចំបូជា តាមសំណូមពររបស់ស្ថានទូត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។