ស្លាប់កើនឡើងជាង ៨២ម៉ឺននាក់ ដោយសារកូវីដ១៩ នៅទូទាំងពិភពលោក

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន២៤លាន៤ម៉ឺន២ពាន់៦៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៨២ម៉ឺន២ពាន់៤៨២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦លាន៥៩ម៉ឺន៨០៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ។

នេះជាបណ្តាប្រទេស ដែលមានអ្នកឆ្លង និងស្លាប់ដោយសារកូវីដ១៩ ច្រើនជាងគេ៖
ទី១) សហរដ្ឋអាមេរិក មានអ្នកឆ្លងចំនួន៥លាន៩៥ម៉ឺន៤ពាន់៨០៧នាក់ ស្លាប់ចំនួន១៨ម៉ឺន២ពាន់៣៥៨នាក់ និងជាសះស្បើយចំនួន៣លាន២៥ម៉ឺន១ពាន់៨៨១នាក់។
ទី២) ប្រទេសប្រេស៊ីល មានអ្នកឆ្លងចំនួន ៣លាន៦៧ម៉ឺន៤ពាន់១៧៦នាក់ ស្លាប់ចំនួន ១១ម៉ឺន៦ពាន់៦៦៦នាក់ និងជាសះស្បើយ២លាន៨៤ម៉ឺន៨ពាន់៣៩៥នាក់។
ទី៣) ប្រទេសឥណ្ឌា មានអ្នកឆ្លងចំនួន ៣លាន២៣ម៉ឺន១ពាន់៧៥៤នាក់ ស្លាប់៥ម៉ឹន៩ពាន់៦១២នាក់ និងជាសះស្បើយ ២លាន៤៦ម៉ឺន៧ពាន់២៥២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។