ថ្ងៃឈប់សម្រាករយៈពេលវែង ឆ្លុះបញ្ចាំងពីសេចក្តីសុខរបស់ខ្មែរ ក្នុងសម័យតេជោសែន
ភ្នំពេញ៖ ថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំរយៈពេល៥ថ្ងៃ កាលពីសប្តាហ៍កន្លងទៅ បានធ្វើឱ្យពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ មានពេលវេលា បានជួបជុំក្រុមគ្រួសារ និងដើរលេងកម្សាន្តជិតឆ្ងាយ ក្នុងដែនដីកម្ពុជាយ៉ាងសប្បាយអឺងកង។

របាយការណ៍ក្រសួងទេសចរណ៍ បង្ហាញថា ការឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានអ្នកដើរលេងកម្សាន្តតាមតំបន់ទេសចរណ៍នានា សរុបរហូតដល់ទៅ ១,៤៥៩,៣៨៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១.៤៤៥.២៣៨នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤.១៤៨នាក់។
ទិដ្ឋភាពដ៏សែនសប្បាយរីករាយនៃគ្រួសារខ្មែរ ក្នុងឱកាសឈប់សម្រាកនេះ បានបង្ហាញយ៉ាងព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក ដ៏មានប្រជាប្រិយភាពនៅកម្ពុជា។ តាមរយៈទិដ្ឋភាពទាំងអស់នេះ បានស្តែងឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរបាននិងកំពុងរស់នៅយ៉ាងសប្បាយរីករាយ និងមានសេចក្តីសុខជាពន់ពេកក្រោមម្លប់សុខសន្តិភាព នៃការដឹកនាំរបស់ «សម្តេចតេជោ សែន»៕

ប្រភពពី៖ ក្រសួងទេសចរណ៍
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។