WHO ជម្រុញឱ្យកុមារអាយុចាប់ពី៦ ដល់១១ឆ្នាំ ពាក់ម៉ាស់ ខណៈកុមារជាច្រើនលាននាក់ កំពុងត្រៀមខ្លួនចូលរៀនវិញ

ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានសម្ដែងការព្រួមបារម្ភថា កុមារដែលមានអាយុពី ៦ ដល់ ១១ឆ្នាំក៏គួរតែពាក់ម៉ាស់ដែរ ក្នុងករណីខ្លះ ដើម្បីជួយទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ស្របពេលដែលកុមារជាច្រើនលាននាក់ត្រៀមខ្លួនចូលរៀនវិញ ក្នុងពេលឆាប់ៗខាងមុខ។

ប្រធានផ្នែកបច្ចេកទេសនៃកម្មវិធីគ្រាអាសន្ន នៅអង្គការសុខភាពពិភពលោក WHO លោកស្រី ម៉ារៀ វ៉ាន ឃើខូវ បាននិយាយថា ជាសំណាងល្អ កុមារភាគច្រើនដែលបានឆ្លងវីរុស COVID-19ហាក់មានសភាពស្រាលខុសពីមនុស្សពេញវ័យ ហើយនោះជាដំណឹងដ៏ល្អ។ ប៉ុន្តែជាមួយគ្នានេះ លោកស្រីនៅតែព្រមានដែរថា ស្ថានភាពរបស់កុមារខ្លះអាចវិវត្តទៅជាធ្ងន់ធ្ងរ និងសូម្បីបណ្ដាលឱ្យស្លាប់ទៀតផង ។
បើតាមអង្គការសុខភាពពិភពលោក WHO ការសម្រេចថាតើកុមារដែលមានអាយុពី៦ដល់១១ឆ្នាំគួរពាក់ម៉ាស់ឬក៏អត់ គួរតែពិចារណាលើកត្តាដូចជា តើការឆ្លងរាលត្បាតវីរុសនេះរាលដាលខ្លាំងដែរឬទេនៅក្នុងតំបន់ដែលមានកុមាររស់នៅ។ អង្គការអន្តរជាតិនេះបញ្ជាក់ទៀតថា កុមារអាចពាក់ម៉ាស់បាន ហើយមនុស្សពេញវ័យជាអ្នកមើលការខុសត្រូវ នៅពេលពួកគេពាក់ ឬដោះម៉ាស់ចេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។