ឃាត់ខ្លួន​ជនជាតិ​ចិន ១២​នាក់ ប្រុង​លួច​ឆ្លងដែន​ចូល​ប្រទេស​ឡាវ​

​ព្រះវិហារ​៖ ជនជាតិ​ចិន​ចំនួន ១២​នាក់ និង​ជនជាតិខ្មែរ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តព្រះវិហារ ឃាត់ខ្លួន​បាន​កាលពី​ទី​២៤ សីហា កន្លងទៅនេះ នៅ​ចំណុច​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ពាក់ព័ន្ធ​ករណី​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅ​ប្រទេស​ឡាវ​។​

​នគរបាល​ខេត្តព្រះវិហារ បាន​បញ្ជាក់ថា ជនជាតិ​ចិន​ចំនួន ១២​នាក់​នោះ មាន​ស្រី​២​នាក់ និង​ជនជាតិខ្មែរ​ម្នាក់ ដែលជា​បើក​តាក់ស៊ី ត្រូវបាន​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ដែល​ពួកគេ​ប្រុង​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ចេញពី​កម្ពុជា ទៅ​ប្រទេស​ចិន ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ​។​

​បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំង​១២​នាក់ និង​បុរស​ជនជាតិខ្មែរ​ម្នាក់ ត្រូវបាន​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ខេត្តព្រះវិហារ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close