សមត្ថកិច្ច ប្រទះឃើញ​សព​បុរស​ម្នាក់ ដែល​លោតទឹក​សមុទ្រ​សម្លាប់ខ្លួន នៅក្បែរ​កោះត្រល់​

​ព្រះសីហនុ​៖ បុរស​ម្នាក់ ដែល​បាន​លោតទឹក​សមុទ្រ​សម្លាប់ខ្លួន កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​កន្លងទៅ នៅ​ចំណុច​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​សមត្ថកិច្ច​ប្រទះឃើញ​សព​ហើយ​។​

​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈឹម ឆេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ត្រូវបាន​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក នៅ​ចំណុច​ដាវ​លេខ ១០៣.៣៧.៦៦៧,E ក្បែរ​កោះត្រល់ ស្ថិតនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ក្រោយ​ពិនិត្យ​សាកសព​រួច ជំនាញ បានប្រគល់​ជូន​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close