ជនជាតិ​ចិន បើកឡាន​ធុន​ដ្រា បុក​ជន​ជាតិចិន​ដូចគ្នា ស្លាប់​ម្នាក់ នៅ​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ នៅវេលា​ម៉ោង​១២ និង​នាទី​យប់​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង បើកបរ​ដោយ​ជនជាតិ​ចិន បាន​បុក​ជនជាតិ​ចិន​ដូចគ្នា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ នៅមុខ​ជីន​ប៉ី​២ ក្នុង​ក្រុងព្រះសីហនុ​។

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក​ធុន​ដ្រា ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ព្រះសីហនុ 2A-6220 បើកបរ​ដោយ​ជនជាតិ​ចិន បាន​បើក​បុក​បុរស​ជនជាតិ​ចិន​ដូចគ្នា​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង ហើយ​បន្ត​ល្បឿន​បុក​រង្វង់​មូល​តោ​ពីរ បាក់​បង្គោល​ភ្លើង​មួយ​ដើម​ថែមទៀត​។

​ក្រោយពេល​កើតហេតុ អ្នកបើកបរ និង​រថយន្ត ត្រូវបាន​សមត្ថកិច្ច នាំខ្លួន​ទៅ​ដោះស្រាយ​តាម​និតិ​វិធី នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ខេត្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close