សង្ស័យបែកថ្នាំ! យុវជនម្នាក់ ដុតផ្ទះខ្លួនឯងឆេះខ្ទេចទាំងយប់

ខេត្តបាត់ដំបង៖ ហេតុការដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារយុវជនម្នាក់ បានដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះខ្ទេច កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ស្ថិត នៅត្រង់ចំណុចក្រុមទី០៨ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធា ចានទ្រី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ/សង្កាត់កើតហេតុខាងលើ (បែកថ្នាំញៀន) បានធ្វើសកម្មភាពដុតផ្ទះម្តាយ ដែលមានទំហំ៤គុណ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី បណ្តាលឆេះអស់ទាំងស្រុង។
ក្រោយពីទទួលពត៌មានពីបងប្អូនប្រជាពលរដ្ធបានរាយការណ៏មកថាមានករណីអគ្គីភ័យឆេះផ្ទះមួយខ្នងនៅចំណុចខាងលើ ភ្លាមៗកម្លាំងនគរបាលក្រុងបានយករថយន្តមួយគ្រឿងទៅជួយបាញ់ទឹកពន្លត់ផងដែរ។
ក្រោយពេលកើតហេតុ សម្ថកិច្ចក្រុងបាត់ដំបង បានចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។ ចំណែកជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។