ក្នុងអំឡុងពេល​ឈប់សម្រាក​៥​ថ្ងៃ ទេសចរ​ជាតិ ចំណាយ​ថវិការ​ជាង ១០០​លាន​ដុល្លារ​

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ត្រួតពិនិត្យ​ការងារ​សំខាន់ៗ​៖


១-​ការ​បូកសរុប​លទ្ធផល​នៃ​សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង នា​ថ្ងៃ​ឈប់សម្រាក​រយៈពេល​វែង សង​បុណ្យចូលឆ្នាំ​ខ្មែរ​
២-​របាយការណ៍​វឌ្ឍនភាព​នៃ​ការចុះ​ផ្សព្វផ្សាយ និង​វាយតម្លៃ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅ​រាជធានី ខេត្ត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩
៣-​របាយការណ៍​ពី​ការអនុវត្ត​ប្រព័ន្ធ​ចុះបញ្ជី​កញ្ចប់​ខ្សែ​ទស្សនកិច្ច​ទេសចរ​
៤-​ឆ្លង​សេចក្តីព្រាង​គោលនយោបាយ​ស្តីពី​ទេសចរ​ពិសេស​

​យោងតាម​របាយការណ៍​បឋម ស្ដីពី​ស្ថិតិ​ទេសចរ​ជាតិ​អំឡុងពេល​ឈប់សម្រាក សង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​១៧ ដល់​២១ ខែសីហា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា​៖
– ទេសចរ​ជាតិ​បានធ្វើ​ដំណើរ​កម្សាន្ដ : ១.៤៥​លាន​នាក់​
– ទេសចរ​បរទេស​បាន​ធ្វើដំណើរ​កម្សាន្ដ : ១៤,០០០​នាក់​
– ចំណាយ​ទេសចរ​ជាតិប្រមាណ​ជាង : ១០០​លាន​ដុល្លារ​អាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close