ឃាតកម្ម! ឪពុកច្របាច់.កកូនស្រីទាំង ៣នាក់ស្លាប់ ទើបចង-កសម្លាប់ខ្លួនតាមក្រោយ

ភ្នំពេញ៖ ហេតុការណ៍ដ៏តក់ស្លុតមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដោយសារឪពុកបង្កើតច្របាច់កសម្លាប់កូនស្រីទាំង ៣នាក់ រួចចង-កសម្លាប់ខ្លួនតាមក្រោយ។ ករណីនេះ កើតឡើងកាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីជាម្តាយ និងជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងជាង៨យប់ ពេលខ្លួនត្រឡប់មកពីធ្វើការវិញ ឃើញទ្វារផ្ទះបិទជិត ហើយក៏ស្រែកហៅកូនៗ តែគ្មានអ្នកបើកឲ្យក៏រុញច្រានទ្វារហូតរបើកទ្វារ ស្រាប់តែឃើញជនរងគ្រោះជាប្ដី និងកូនស្រីទាំង៣នាក់ ស្លាប់អស់តែម្តង។
ជនរងគ្រោះទាំង៤នាក់នេះ ទី១.ឈ្មោះ ជា សុខជុំ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់កង់បី (ជាឪពុក), ទី២. ឈ្មោះ ជុំ ម៉េងជូ ភេទស្រី អាយុ១៦ឆ្នាំ, ទី៣. ឈ្មោះ ជុំ ម៉េងចិន ភេទស្រី អាយុ៥ឆ្នាំ និងទី៤. ឈ្មោះ ជុំ ម៉េងជៀន ភេទស្រី អាយុ៤ឆ្នាំ។
ករណីនេះ មន្ត្រីជំនាញ បានធ្វើកោសល្យវិច្ច័យ សន្និដ្ឋានថា ជនរងគ្រោះជាកូនទាំង ៣នាក់ បានស្លាប់ដោយសារច្របាច់ក និងជនសង្ស័យជាឪពុក ក៏ធ្វើអត្តឃាតចងកសម្លាប់ខ្លួនតាមក្រោយ។ សព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។