ថ្ងៃនេះ! កម្ពុជា បន្តគ្មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ ហើយក៏គ្មានជាសះស្បើយដែរ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ កម្ពុជា បន្តគ្មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះឡើយ ហើយក៏គ្មានករណីជាសះស្បើយដែរ។
សូមជម្រាបថា គិតត្រឹមម៉ោងព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្រី ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៦៤នាក់ និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ០៩នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។