ពុល​ត្រី​កំពត​ស្លាប់​មនុស្ស​ម្នាក់ និង​២​នាក់​សង្គ្រោះបន្ទាន់​នៅ​ខេត្តក្រចេះ​

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​តំបន់​ដាច់ស្រយាល ស្ថិ​ក​ក្នុងភូមិ​ប្រ​ម៉ា ឃុំ​កំពង​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ពុល​ត្រី​កំពត កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​បណ្តាល​ឲ្យ​ស្លាប់​បុរស​ជា​ប្តី រីឯ​ប្រពន្ធ និង​កូន​ត្រូវបញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​។​

​លោក ហេង សុថា អភិបាលស្រុក​ឆ្លូង បាន​បញ្ជាក់ថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ខាត់ ខាន់ ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ​បាន​ស្លាប់​ពេល​យកទៅ​ដល់​មន្ទីរពេទ្យ ហេ​ី​យ​ប្រពន្ធ​ឈ្មោះ ហម ប៉ក់ ភេទ​ស្រី អាយុ ៥៣​ឆ្នាំ និង​កូនស្រី​ឈ្មោះ ខាន់ រ៉ា​ទី អាយុ​១៨​ឆ្នាំ អ្នក​ទាំងពីរ រងគ្រោះ​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់​។​

​លោក ឆុង តូ​រ៉ា​ន់ អធិការនគរបាល​ស្រុក​ឆ្លូង បាន​ឲ្យ​ដឹងថា ក្រោយពី​ពួកគេ​បាន​ហូប​ត្រី​កំពត​រួច មាន​អាកា​រៈ​ក្អូ​ត​ចង្អោរ ចុកពោះ ហេ​ី​យ​ត្រូវ​សាច់ញ្ញាតិ​យកទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ជីវិត​បុរស​រូបនោះ​មិនទាន់ ដោយសារតែ​អាកា​រៈ​បុរស​ខាងលើ​មាន​សភាព​ធ្ងន់ធ្ងរ ចំណែក​ប្រពន្ធ និង​កូន ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា ។​

​លោក​អធិការ​បន្តទៀតថា មូលហេតុ​ដែល​ពួកគាត់​ពុល​ត្រី​កំពត គឺ​ដោយសារ​ពួកគាត់​ទៅ​នេសាទ​ត្រី​នៅ​បឹង​ត្រពាំង​រ៉ុ​ន ពេល​បាន​ត្រី​កំពត ក៏​យកមក​ចំអិន​ធ្វើជា​អាហារ ក្រោយពេល​ហូប​រួច ស្រាប់តែ​បណ្ដាល​ឲ្យ​ពុល​តែម្ដង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close