ប្រាសាទប្រែរូប នឹង​បិទ​ជា​បណ្ដោះអាសន្ន សម្រាប់​ការ​ទស្សនា​ថ្ងៃ​លិច​

​ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ជូនដំណឹង ស្ដីពី​ការបិទជា​បណ្ដោះអាសន្ន សម្រាប់​ការ​ទស្សនា​ថ្ងៃ​លិច នៅ​ប្រាសាទប្រែរូប ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ តទៅ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ដោយសារ​ស្ថាន​ហានិភ័យ​ជាក់ស្តែង​មួយចំនួន​នៃ​រចនាសម្ព័ន្ធ​ប្រាសាទប្រែរូប នៅតាម​បណ្តោយ​កម្រាល​នៃ​ខឿន​លើ​បង្អស់​ផ្នែក​ខាងលិច ដែលជា​ទីតាំង​បណ្តុំ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ថ្ងៃ​លិច មាន​កម្រាល​ថ្ម​បាន​រំកិល​ចេញពី​ទីតាំង​ដើម ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​ជាយថាហេតុ​។​

​ក្នុងន័យនេះ ដើម្បី​ថែរក្សា​សុ​វត្តិភាព​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ អាជ្ញាធរ​ជាតិ​អប្សរា នឹង​បិទ​ការ​ទស្សនា​ថ្ងៃ​លិច នៅ​ប្រាសាទប្រែរូប​ជា​បណ្តោះអាសន្ន គិត​ចាប់​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​តទៅ រហូតដល់​ចំណុច​គ្រោះថ្នាក់​នៃ​ប្រាសាទ​ត​ត្រូវបាន​ជួសជុល​រួចរាល់​៕

 

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close