ឃាត់ខ្លួន​៦២​នាក់​ទៀត ដោយសារ​គ្រឿងញៀន​

​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន ៦២​នាក់ (​ស្រី​៣​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន ៤០​ករណី នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​។​

​តាម​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៦២​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន ៣០​នាក់ និង​ប្រើប្រាស់ ៣២​នាក់ ។​

​ចំណែក​វត្ថុតាង​ដែល​ចាប់បាន​សរុប រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice)​ចំនួន ៧៤,០៩​ក្រាម និង​១៥​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​(wy)​ចំនួន ០,៦៣​ក្រាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close