អភិបាល​ខេត្តកំពត កិច្ចប្រជុំ​ស្តីពី​ករណី​បូម​ខ្សាច់​លុប​ផ្លូវទឹក​ចូល​អ៊ូរ​ស្តុក​ទឹក សម្រាប់​ផលិត​អំបិល​របស់​ក្រុម​ផលិត​អំបិល ក្នុង​មណ្ឌល​បឹង​ទូក

​ខេត្តកំពត​៖ កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​ស្តីពី​ករណី​បូម​ខ្សាច់​លុប​ផ្លូវទឹក​ចូល​អ៊ូរ​ស្តុក​ទឹក សម្រាប់​ផលិត​អំបិល​របស់​ក្រុម​ផលិត​អំបិល ក្នុង​មណ្ឌល​បឹង​ទូក ស្ថិតនៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត​។​

​កិច្ចប្រជុំ​នេះ ឯកឧត្តម អភិបាលរង​ខេត្ត បានផ្តល់​អនុសាសន៍​ដ​ល់​អង្គប្រជុំ ដូចតទៅ​៖
១.​ដី​ជា​ចំណី​ព្រែក ជា​ដី​របស់​រដ្ឋ ដូចនេះ​រដ្ឋបាលខេត្ត​មិនមាន​សិទ្ធិ​ដោះស្រាយ​ផ្ដល់​ជូនទៅ​បុគ្គល​ណា​ម្នាក់​បានឡើយ ហើយ​ត្រូវអនុវត្ត​តាមច្បាប់​ដែលមាន​ជា​ធរមាន​។​
២.​ពាក់ព័ន្ធ​នឹង​ទំនាស់​រវាង​លោក គង់ សំណាង និង​លោក ស៊ុន ណូន បើ​គាត់​ចង់​បន្ត​នីតិវិធី​ទៅ​តុលាការ នោះ​ជា​សមត្ថកិច្ច​របស់​តុលាការ​ជា​អ្នកសម្រេច​។​
៣.​ស្នើសុំ​ឲ្យ​លោក ស៊ុន ណូន រក្សា​ភាព​ដើម​នៃ​ដីស្រែ​អំបិល ដោយ​បើកទ្វារ​ទឹក​ស្រែអំបិល រក្សា​ភ្លឺស្រែ​ឲ្យ​នៅ​ដដែល​ដូច​ពីមុន​។​
៤.​ចំពោះ​លោកស្រី សេង វួ​ច​លៀង ដែល​កាប់​ព្រៃកោងកាង ចំនួន ០៥ ហិកតា សុំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​
៥.​ត្រូវ​អនុវត្តតាម​ខ្លឹមសារ​លិខិត​លេខ​០៨១ អ​/​គ​អ​ឆក ចុះ​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close