មេដឹកនាំ​កូរ៉េខាងជើង ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ព្យុះសង្ឃរា វាយប្រហារ​សារជាថ្មី​

​កូរ៉េខាងជើង​៖ កូរ៉េខាងជើង​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ខណៈដែល​ព្យុះសង្ឃរា​ឈ្មោះថា បា​វី បាន​បង្ក​ឲ្យ​មានការ​បាក់​ដី នៅ​ថ្ងៃ​ព្រ​ស​ហ្ប​តិ៍ ទី​២៧ សីហា​នេះ ហើយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំងក្លា រលំ​ដើមឈើ ពោលគឺ​បន្ទាប់ពី​ព្យុះ​វាយប្រហារ​តំបន់ឆ្នេរ​នៃ​ប្រទេស​កូរ៉េខាងត្បូង កាលពី​យប់មិញ បង្ក​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​។​

​ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង​បាន​រាយការណ៍​ពី​ព្យុះ​នេះ ដោយ​បង្ហាញ​ពី​រូបភាព​ដួលរលំ​ដើមឈើ អគារ និង​ខូចខាត​ផ្លូវថ្នល់​នានា ដែល​វា​គឺជា​ព្យុះ​ជា​លើក​ទី​ពីរ បន្ទាប់ពី​កូរ៉េខាងជើង​ត្រូវបាន​ព្យុះ កាលពី​ខែ​មុន វាយប្រហារ​ខូចខាត​ផលដំណាំ និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នានា រួមទាំង​តំបន់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ផងដែរ​។​

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​បានប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់ ដើម្បី​ការពារ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​បំផ្លិចបំផ្លាញ ឬ​មនុស្ស​ស្លាប់​ឲ្យ​សោះ ខណៈដែល​កូរ៉េខាងជើង​កំពុង​ស្វិតស្វាញ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​
​
រដ្ឋបាល​ឧតុនិយម​កូរ៉េខាងត្បូង​ថា ព្យុះសង្ឃរា​នេះ​បាន​បង្ក​ឲ្យ​មានការ​បាក់​ដី ប្រមាណ​៥០​គីឡូម៉ែត្រ នៅ​ក្រុង​ព្យុងយ៉ាង កូរ៉េខាងជើង នា​ព្រឹក​មិញ​នេះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close