ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អាមេរិក បង្កើន​សកម្មភាព​ផលិត​និង​ធ្វើតេស្ត​ឲ្យ​ទាន់ពេលវេលា​

​ក្នុងពេលដែល​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​បាន​ខិតខំ​ផលិត​វ៉ាក់សាំង​របស់ខ្លួន​គឺ​ប្រទេស រុស្ស៊ី ចិន គុយបា​ជាដើម ពេលនេះ​ក្រុមហ៊ុន​អាមេរិក ក៏បាន​ខិត​សំ ជម្រុញ​ប្រព័ន្ធ​ភាព​សាំ​សម្រាប់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​របស់ខ្លួន​។ ​នៅពេលនេះ​ក្រុមហ៊ុន ផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ Moderna អាច​ជម្រុញ​ប្រព័ន្ធ​ភាព​សុំា ទាំង​ក្នុង​ខ្លួន​មនុស្ស​ក្មេង និង​ចាស់​ដូចៗ​គ្នា ដែល​នេះ​ជា​លទ្ធ​ល​វិជ្ជមាន​។​

​បើតាម​ក្រុមហ៊ុន Moderna តាមរយៈ​ការធ្វើ​តេស្ដ​វ៉ាក់សាំង​បានបង្ហាញ​ថា បម្រែបម្រួល​នៃ​ប្រព័ន្ធ​ភាព​សុំា នៅក្នុង​ខ្លួន​មនុស្ស​មាន​វ័យ​ចន្លោះ​ពី ៥៦-៧០​ឆ្នាំ ឬ​លើស ៧០​ឆ្នាំ និង​មនុ​ស្សមាន​វ័យ​ពី ១៨-៥៥​ឆ្នាំ គឺមាន​លក្ខណៈ​ដូចគ្នា ដែល​នេះ​បាននិងកំពុង​ផ្ដល់​ក្ដី​សង្ឃឹមថា វ៉ាក់សាំង​របស់ខ្លួន នឹងមាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង COVID-19 នៅក្នុង​ខ្លួន​មនុស្ស​ចាស់ ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ក្រុមមនុស្ស ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់ នៃ​ការស្លាប់​ក្រោយ​ឆ្លង COVID-19​។​

​ក្រុមហ៊ុន​Moderna គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន ដែក​កំពុង​នាំមុខគេ​ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង COVID-19 ដែល​បាន​ផ្ដាច់ជីវិត​មនុស្ស​ច្រើនជាង ៨២០,០០០​នាក់ ទៅហើយ​នៅ​ទូទាំង​ពិភពលោក​។ វ៉ាក់សាំង​របស់​ក្រុមហ៊ុន​មួយ​នេះ មាន​លេខ​កូដ​សម្គាល់ mRNA-1273 បាន​ឈានចូល​ក្នុងតំណាក់កាល​ចុងក្រោយ នៃ​ការធ្វើ​តេស្ដ​លើ​មនុស្ស ដើម្បី​ត្រួតពិនិត្យ និង​តាមដាន​ពី​ប្រសិទ្ធភាព​រួមទាំង​សុវត្ថិភាព​។ សហរដ្ឋអាមេរិក ធ្លាប់​បានបង្ហាញ​ក្តីសង្ឃឹម​ខ្ពស់​ថា ខ្លួន​នឹង​ទទួលបាន​វ៉ាក់សាំង COVID-19 នៅ​ចុងឆ្នាំ​២០២០ ខាងមុខនេះ​តែម្តង​៕
​ 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close