ដកហូតគ្រឿងញៀនជាង ១គីឡូក្រាម ឃាត់ខ្លួន៥នាក់ នៅស្រុកគងពិសី

ខេត្តកំពង់ស្ពឺ៖ កាលពីយប់ ដើមសប្តាហ៍នេះ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបង្រា្កបករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះសំណាក់ លី ហេង ក្នុងភូមិព្រៃកេះ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនប្រុសស្រីចំនួន៥នាក់។

នគរបាលជំនាញ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់នោះ ទី១-ឈ្មោះ អ៊ុក សូរិយា ភេទប្រុស អាយុ៣៨ឆ្នាំ, ទី២-ឈ្មោះ ជួន វណ្ណ: ភេទប្រុស អាយុ៣៦ឆ្នាំ, ទី៣-ឈ្មោះ កេត សាវ៉ន ភេទប្រុស អាយុ៦២ឆ្នាំ, ទី៤-ឈ្មោះ វង្ស ង៉ហុង ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម និងទី៥-ឈ្មោះ ឡុង ស្រីពេជ្រ ភេទស្រី អាយុ២៩ឆ្នាំ។
ក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងជំនាញ បានដកហូតវត្ថុតាង រួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ១២៩៩,៥១ក្រាម (ទម្ងន់ជាង ១គីឡូក្រាម)។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។