បារាំង នឹងដាក់កំហិតឲ្យពលរដ្ឋពាក់ម៉ាស នៅទីក្រុងប៉ារីស ដើម្បីទប់ស្កាត់កូវីដ១៩

បារាំង៖ នាយករដ្ឋមន្ត្រីបារាំងលោក Jean Castex បានអះអាងថា បារាំងនឹងតម្រូវឲ្យប្រជាជនខ្លួននៅទូទាំងទីក្រុងប៉ារីស ពាក់ម៉ាសជាកំហិត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ និងព្រមានថា ករណីឆ្លងអាចនឹងគ្រប់គ្រងលែងបាន ខណៈណាសកម្មភាពមិនត្រូវបានអនុវត្តភ្លាមៗទេនោះ នេះបើតាមសារព័ត៌ មានរ៉យទ័រនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

ការដាក់កំហិតពាក់ម៉ាស ជាកាតព្វកិច្ចនៅទូទាំងទីក្រុងប៉ារីសខាងលើនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការកើនឡើងនៃករណីឆ្លងកូវីដ១៩ ដ៏គួរឲ្យព្រួយបារម្ភនារយៈពេលចុងក្រោយនេះ ស្របពេលដែលសាធារណៈជនទូទៅហាក់ បានព្រងើយកន្តើយមិនអនុវត្តវិធានការបង្ការ ។
សូមរំលឹកផងដែរថា អាជ្ញាធរបារាំង កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ ក៏បានដាក់ចេញនូវបទបញ្ជាមួយ ដែលតម្រូវឲ្យប្រជាជនបារាំងទាំងអស់ពាក់ម៉ាស នៅតាមទីសាធារណៈដែលបិទជិតផងដែរ។ ប៉ុន្តែនៅដើមខែសីហានេះ វាបានក្លាយជាបទបញ្ជាដែលតម្រូវឲ្យពាក់ម៉ាសនៅតាមទីធ្លាសាធារណៈមួយចំនួន ក្នុងទីក្រុងប៉ារីស ដែលមានមនុស្សម្នាកកកុញច្រើន ឬជាតំបន់ទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។