ឃាត់ខ្លួន​៣៧​នាក់ រឹបអូស​គ្រឿងញៀន​ជាង ១​គីឡូក្រាម

​ភ្នំពេញ​៖ យ៉ាងហោចណាស់​ជនសង្ស័យ​ចំនួន ៣៧​នាក់​(​ស្រី​៤​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន ២០​ករណី នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​។​

​បើតាម​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៣៧​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន ២៥​នាក់ និង​ប្រើប្រាស់ ១២​នាក់​។​

​ចំណែក​វត្ថុតាង ចាប់បាន​សរុប រួមមាន​៖ មេ​តំ​ហ្វេ​តា​មីន​(ice)​ចំនួន ១៣២៤,២៨​ក្រាម និង ៩​កញ្ចប់​តូច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close