កូ​វីដ​១៩ សម្លាប់​មនុស្ស​ជាង ៨៣​ម៉ឺន​នាក់ នៅ​ទូទាំង​ពិភពលោក​

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​២៤​លាន​៦០​ម៉ឺន​៥​ពាន់​២៣៨​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៨៣​ម៉ឺន​៤​ពាន់​៧៧២​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១៧​លាន​៧​ម៉ឺន​៦​ពាន់​៤៧៥​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ ។

​ខាងក្រោម​នេះ ជា​បណ្តា​ប្រទេស​ដែលមាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ច្រើនជាងគេ​៖
​ទី​១) សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ចំនួន ៦​លាន​៤​ម៉ឺន​៦​ពាន់​៦៤​នាក់ ស្លាប់​ចំនួន ១៨​ម៉ឺន​៧​ពាន់​៧៧៨​នាក់ និង​ជាសះស្បើយ​ចំនួន ៣​លាន​៣៤​ម៉ឺន​៧​ពាន់​៣៧២​នាក់​។
​ទី​២) ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង​ចំនួន ៣​លាន​៧៦​ម៉ឺន​៤​ពាន់​៤៩៣​នាក់ ស្លាប់​ចំនួន ១១​ម៉ឺន​៨​ពាន់​៧២៦​នាក់ និង​ជាសះស្បើយ ២​លាន​៩៤​ម៉ឺន​៧​ពាន់​២៥០​នាក់​។​
​ទី​៣) ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​ចំនួន ៣​លាន​៣៨​ម៉ឺន​៤​ពាន់​៥៧៥​នាក់ ស្លាប់​ចំនួន ៦​ម៉ឺន​១​ពាន់​៦៩៤​នាក់ និង​ជាសះស្បើយ ២​លាន​៥៨​ម៉ឺន​៣​ពាន់​៦៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close