ឯកឧត្តម ស៊ុន ចាន់ថុល ជិះ​កង់​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ស្រុក​កោះធំ

​ខេត្តកណ្ដាល​៖ កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជិះ​កង់​ចុះសួរសុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់​កុង និង​ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្ដាល ដើម្បី​ស្វែងយល់​សុខទុក្ខ និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុងអំឡុងពេល​ពិភពលោក​រួមទាំង​កម្ពុ​ជា​ផងដែរ កំពុង​ទទួលរង​គ្រោះ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ទាក់ទង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ដោយហេតុថា​ជំងឺ​នេះ​ជា​ជំងឺ​ដ៏​កាច​សាហាវ និង​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​បាន​យ៉ាង​ឆាប់រហ័ស​។​

​ជាមួយគ្នា ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​នាំយក​ក្រមា ម៉ាស់ ទឹក​អាកុល និង​សាប៊ូ​លាងដៃ ទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ ៣៦០​គ្រួសារ នៅ​ភូមិ​ទាំង​២៤ ក្នុង​ឃុំ​កំពង់​កុង និង​ឃុំ​លើកដែក ឋិត​ក្នុងស្រុក​កោះធំ ដើម្បី​ចូលរួមចំណែក​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close