ទឹកជំនន់នៅប្រទេសឥណ្ឌា ស្លាប់៨នាក់ និងរាប់ពាន់នាក់ទៀត ត្រូវភៀសខ្លួន

ឥណ្ឌា៖ អភិបាលរដ្ឋ Madhya Pradesh លោក Shivraj Singh Chouhan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មកទល់ពេលនេះ មនុស្ស៨នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុគ្រោះទឹកជំនន់ក្នុងខេត្តមួយនេះ នេះបើតាមសារព័ត៌មានស៊ីនហួរ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ។

ស្របពេលជាមួយគ្នានោះដែរ អភិបាលរដ្ឋរូបនេះបានអះអាងថា កិច្ចខិតខំប្រឹងប្រឺងជួយសង្គ្រោះកំពុងដំណើរការ ដើម្បីជម្លៀសប្រជាជនប្រមាណ១ពាន់២រយនាក់ ដែលជាប់គាំងក្នុងភូមិចំនួន៤០ ដែលបានជន់លិចដោយទឺកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពីរថ្ងៃជាប់គ្នា ។
គួរបញ្ជាក់ថា ព្យុះភ្លៀងបានវាយប្រហារផ្នែកជាច្រើននៃខេត្ត Madhya Pradesh ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ដែលបានបង្កជាទឹកជំនន់ជន់លិចតំបន់ជាច្រើននៅទីនោះ ។ អាជ្ញាធរ បានដាក់ពង្រាយកងកម្លាំងសង្រោះបន្ទាន់ កងទ័ពជើងគោក និងកងអាកាសឥណ្ឌា (IAF) ដើម្បីអនុវត្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។