ម៉ូតូ​បុក​អ្នក​ថ្មើរ​ជើង ស្លាប់​ទាំង​២​នាក់ នៅនឹងកន្លែង​

​ខេត្តកណ្ដាល​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ម៉ូតូ​បុក​អ្នក​ថ្មើរជើង បណ្តាល​ឲ្យ​ទាំងសងខាង ស្លាប់​ទាំង​២​នាក់ នៅនឹងកន្លែង​។ ករណីនេះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ល្ងាច ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​មន្ត្រី​ចរាចរណ៍​ស្រុក​ពញាឮ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់ ទី​១. ឈ្មោះ ពិន វីរៈ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​អ្នកបើក​ម៉ូតូ ម៉ាក​HONDA DREAM ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FF-2130 បាន​បុក​ជនរងគ្រោះ​ទី​២. ឈ្មោះ កែវ សារិទ្ធ អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឌួង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​ជា​អ្នក​ថ្មើរជើង​)​។​

​ក្រោយពេល​កើតហេតុ នគរបាល​ជំនាញ បាន​ចុះ​វាស់វែង និង​បានប្រគល់​សព​ទាំង​២​នាក់ ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close