នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងនគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ពាក់ព័ន្ធករណីចោរកម្ម ( លួចកាច់បំបែកសោរកម៉ូតូ)។

ជនសង្ស័យទាំង៩នាក់នោះ រួមមាន៖ ឈ្មោះ ឈិន សុផានិត ហៅពេជ្រធំ (មេក្លោង), ឈ្មោះ សុះ សាក់រ៉នី ហៅវីន ឈ្មោះ ម៉ៅ ចាន់បូរ៉ា ហៅយ៉ត, ឈ្មោះ ប្រាក់ ទ្រី ហៅពេជ្រតូច, ឈ្មោះ សី សុភា, ឈ្មោះ អ៊ុច សីហា, ឈ្មោះ វ៉ាន់ ចាន់សុធី, ឈ្មោះ ភួង រ៉ាវីន និងឈ្មោះ រ៉ឹម មាទ (ទទួលផលនៃអំពើលួច)។ ចំណែកវត្ថុតាងចាប់បាន៖ ម៉ូតូចំនួន១០គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។