ស្លាប់ម្នាក់ របួសធ្ងន់ស្រាល ៣នាក់ ករណីម៉ូតូ២គ្រឿងព្រលះគ្នា នៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ និង៣នាក់ទៀត របួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូ ព្រលះគ្នាពេញទំហឹង កាលពីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1P-4481 ជិះគ្ន៣នាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ ក៏បុកយ៉ាងពេញទំហឹងនឹងម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1O-6618 ទិសដៅពីជើងទៅត្បូង ដួលធ្លាក់មនុស្សទៅលើផ្លូវ ក៏មានរថយន្ត១គ្រឿង បើកកិនជនរងគ្រោះ បណ្តាលឲ្យស្លាប់ម្នាក់ រីឯ៣នាក់ទៀតរបួសតែម្តង។
ជនរងគ្រោះដែលស្លាប់ ឈ្មោះ ស៊ីម ស្រីឡា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិអង្វែរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកពង់ស្ពឺ។ក្រោយពេលកើតហេតុ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រីឯរថយន្តបង្ក បានបើកគេចបាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។