អាមេរិកពន្លឿនការប្រើវ៉ាក់សាំងកូវីដ១៩ ឲ្យបានមុនការបោះឆ្នោត
សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក អាចនឹងដាក់ឲ្យប្រើវ៉ាក់សាំងកូវីដ១៩លឿនជាងកាលកំណត់ ដោយមិនរង់ចាំរហូតដល់ការសាកល្បងចុងក្រោយនោះទេ នេះបើតាមលោក Stephen Hahn ប្រធានរដ្ឋបាលគ្រប់គ្រងថ្នាំនិងអាហាររបស់សហរដ្ឋអាមេរិក និយាយក្នុងបទសម្ភាសន៍មួយ កាលពីម្សិលមិញ។
ការព្រលយបែបនេះត្រូវបានធ្វើឡើង ក្រោយពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជំរុញឲ្យការផលិតវ៉ាក់សាំងដំណើរការបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ពិសេសគឺឲ្យរួចរាល់មុនការបោះឆ្នោតនៅអាមេរិក ក្នុងខែវិច្ឆិកា ខាងមុខ។ ប៉ុន្តែលោកបានច្រានចោលថា ការពន្លឿននេះមិនមែនមកពីការដាក់សំពាធពីប្រធានាធិបតីត្រាំទេ ហើយវ៉ាកសាំងដំណាក់ដំបូងនឹងរួចរាល់ មុនថ្ងៃទី៣ វិច្ឆិកា ដែលជាថ្ងៃបោះឆ្នោតនោះ។
យ៉ាងណាក្រុមអ្នកជំនាញបាននិយាយថាវ៉ាក់សាំងបានលឿនឬឆាប់វាអាស្រ័យលើ វិទ្យាសាស្ត្រ វេជ្ជសាស្ត្រ មិនមែននៅលើការសម្រេចចិត្តរបស់អ្នកនយោបាយនោះទេ ពោលគឺដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពនៅក្រោយពេលចាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។