៨ខែ ឆ្នាំនេះ! កម្ពុជា នាំចេញអង្ករជិត ៤៥ម៉ឺនតោន
ភ្នំពេញ៖ តាមរបាយការណ៍ផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ កម្ពុជា នាំចេញអង្ករបានជិត ៤៥ម៉ឺនតោន កើនឡើង ៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
របាយការណ៍នោះ បញ្ជាក់ថា ប្រទេសចិន នៅតែទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺនៅ៨ខែឆ្នាំនេះ ចិនទិញអង្ករជិត១៦ម៉ឺនតោនពីកម្ពុជា ស្មើនឹង៣៦ភាគរយ នៃបរិមាណនាំចេញទាំងអស់ ខណៈប្រទេសនៅអឺរ៉ុប ទិញអង្ករពីកម្ពុជា ជិត១៥ម៉ឺនតោន ស្មើនឹង៣៣ភារយ នៃបរិមាណនាំចេញទាំងអស់។
ចំណែកប្រទេសនៅក្នុងតំបន់អាស៊ានទិញអង្ករកម្ពុជា ប្រមាណជាង៦ម៉ឺនតោន ស្មើនឹងជាង១៣ភាគរយ ហើយចំនួនជិត៨ម៉ឺនតោនទៀត ត្រូវបាននាំចេញទៅប្រទេស២៨ផ្សេងទៀត។
សូមជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបានជាង៦៥ម៉ឺនតោន។ ចំណែកនៅឆ្នាំ២០២០នេះ អ្នកជំនួញអង្ករ និងមន្ត្រីរាជរដ្ឋាភិបាលរំពឹងថានឹងនាំចេញបានប្រមាណ៨០ម៉ឺនតោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។