ទូទាំង​ពិភពលោក​! អ្នកស្លាប់​ជាង ៨៥​ម៉ឺន​នាក់ ដោយសារ​កូ​វីដ​១៩

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​២៥​លាន​៦២​ម៉ឺន​១​ពាន់​៨៩០​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៨៥​ម៉ឺន​៤​ពាន់​២២៧​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១៧​លាន​៩២​ម៉ឺន​២​ពាន់​៨៧​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០​។​

​ខាងក្រោម​នេះ ជា​បណ្តា​ប្រទេស ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​៖

​ទី​១) សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ចំនួន ៦​លាន​២១​ម៉ឺន​៩៧៩​នាក់ ក្នុងនោះ​ស្លាប់ ១៨​ម៉ឺន​៧​ពាន់​៧១៣​នាក់ និង​ជាសះស្បើយ​ចំនួន ៣​លាន​៤៥​ម៉ឺន​២​ពាន់​៨៦៥​នាក់​។​
​ទី​២) ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង​ចំនួន ៣​លាន​៩១​ម៉ឺន​៩០១​នាក់ ក្នុងនោះ​ស្លាប់ ១២​ម៉ឺន​១​ពាន់​៥១៥​នាក់ និង​ជាសះស្បើយ ៣​លាន​៩​ម៉ឺន​៧​ពាន់​៧៣៤​នាក់​។​
​ទី​៣) ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​ចំនួន ៣​លាន​៦៨​ម៉ឺន​៧​ពាន់​៩៣៩​នាក់ ក្នុងនោះ​ស្លាប់ ៦​ម៉ឺន​៥​ពាន់​៤៣៥​នាក់ និង​ជាសះស្បើយ ២​លាន​៨៣​ម៉ឺន​៧​ពាន់​៣៧៧​នាក់​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close