អាជ្ញាធរ ផ្អាក​យានដ្ឋាន​ជួសជុល កែច្នៃ​រថយន្ត ៦​ទីតាំង នៅ​ខណ្ឌដូនពេញ​

ភ្នំពេញ​៖ យ៉ាងហោចណាស់​យានដ្ឋាន​ជួសជុល និង​កែច្នៃ​រថយន្ត​គ្មាន​ន​ច្បាប់​អនុញ្ញាត​ចំនួន​៦​ទីតាំង ត្រូវបាន​អាជ្ញាធរ​ខណ្ឌដូនពេញ បានសម្រេច​ផ្អាក​អាជីវកម្ម បិទទ្វារ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០​ម្សិលមិញ បន្ទាប់ពី​អាជ្ញាធរ បានធ្វើកា​ណែនាំ​ឲ្យ​ស្នើសុំ​ច្បាប់​កន្លងមក​។​

​សូមជម្រាបថា ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក យស យុ​ទ្ធី អភិបាលរង​ខណ្ឌដូនពេញ និង​លោកស្រី បុប្ផា ផានី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​តាម​ទីតាំង​យានដ្ឋាន​សរុប​ចំនួន ៤២​ទីតាំង​ទូទាំង​ខណ្ឌ​។​

​ក្នុងនោះ​ផងដែរ កម្លាំង​ជំនាញ បាន​ចុះ​ពិនិត្យ​យានដ្ឋាន​កែច្នៃ និង​ជួសជុល​រថយន្ត​ចំនួន ៧​ទីតាំង និង​បាន​រកឃើញ ៦​ទីតាំង​ខាងលើ គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​ធ្វើ​ការផ្អាក​អាជីវកម្ម​បណ្ដោះអាសន្ន និង​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម ស្នើសុំ​ច្បាប់​អនុញ្ញាត​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close