ចាប់បញ្ជូនជនបរទេស ២នាក់ ករណីស្នាក់នៅខុសច្បាប់នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កម្លាំងនគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ បានចាប់ខ្លួនជនបរទេសចំនួន ២នាក់ នៅចំនុចបន្ទប់ជួល ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធករណីស្នាក់នៅខុសច្បាប់។

ជនបរទេសទាំង២នាក់ខាងលើ ទី១-ឈ្មោះ VOLODYMYR BEHAL ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិអ៊ុយក្រែន គ្មានលិខិតឆ្លងដែន មុខរបរបម្រើការងារតាមប្រព័ន្ធអ៊ិនធើណិត និងទី២-ឈ្មោះ SERGY PODOSYN ភេទប្រុស កើតថ្ងៃទី២៧-១២-១៩៦២ ជនជាតិរុស្ស៊ី គ្មានលិខិតឆ្លងដែន គ្មានមុខរបរ។
បច្ចុប្បន្នជនទាំង២នាក់នេះ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន និងគ្រោងបញ្ជូនទៅស្នាក់ការ ត្រៀមបណ្តេញចេញតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។