សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៣៥នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៥នាក់(ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី នៅទូទាំងប្រទេសកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ។
បើតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៣៥នាក់នោះ មានមុខសញ្ញាជួញដូរគ្រឿងញៀន ១៩នាក់ និងប្រើប្រាស់ ១៦នាក់។
ចំណែកវត្ថុតាងចាប់បានសរុប រួមមាន៖ មេតំហ្វេតាមីន(ice)ចំនួន ១២,១៩ក្រាម និង ១៣កញ្ចប់តូច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។