អភិបាលខេត្ត​កំពង់ចាម ជំរុញ​ដល់​អាជ្ញាធរ រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​បានល្អ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​

​ខេត្តកំពង់ចាម​៖ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​លើកឡើងថា ប្រសិនបើ​អាជ្ញាធរ និង​កម្លាំង​មាន សមត្ថកិច្ច នៅតែ​បណ្ដែតបណ្ដោយ មិន​ចុះ​ធ្វើ​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​ទីប្រជុំជន​ជន​នានា​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន រហូត​បណ្ដាល​ឲ្យ​មានការ​កកស្ទះ និង​បង្ករ​ឲ្យ​មាន​ភាពអនាធិបតេយ្យ​កើតឡើង នោះ​គឺជា​កំហុស​មួយ​យ៉ាងធ្ងន់ធ្ងរ​។

​លោក បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​សាលាឃុំ​បាធាយ នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ ក្រោយ​ពិធី​ប័​ង្សុ​កូ​ល ឧ​ន្ទិ​ស​កុសល​ជូន​ចំពោះ​វិញ្ញាណ​ខន្ធ មហា​ឧបាសក គង់ ខាត់ ដែល​ត្រូវជា​ឪពុកក្មេក​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ដំណើរ​អញ្ជើញ ចុះ​ពិនិត្យ​លទ្ធផល​ការងារ​ខាងលើ ក៏បាន​ការចូល​ពី​សំណាក់​លោក ខ្លូត ផន ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត រួម​និង​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ ដោយ​អភិបាលខេត្ត​លោក បាន​ប្រជុំ​ដាក់​ផែនការ​បន្ត ពាក់ព័ន្ធ​ការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ នៅ​ប្រជុំជន​ផ្សារ​ផ្អាវ ស្រុក​បាធាយ ដែល​យុទ្ធនាការ​នេះ​មាន​រយៈពេល​មួយខែ​គត់ ដែល​ទទួលបាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​។ លោក ក៏បាន​ចាត់​ឲ្យ​អជ្ញាធរ​ស្រុក បន្ត​អនុវត្ត​ការងារ​ខាងលើ​រហូត​ទទួលបាន​លទ្ធផល ១០០%​។​

​បន្ទាប់មក លោក​អភិបាលខេត្ត ក៏បាន​កោតសរសើរ និង​បានផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់ អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​ដែល និង​ក្រុម​ជាង ដែល​កំពុង​បំពេញ បេសកកម្ម​ខាងលើ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close