រកឃើញ​ហើយមេខ្លោង កា​ប់ទ​ន្ទ្រា​នដី​ព្រៃ​​ និ​ង​ទិ​ញដីព្រៃ​ភ្នំ​នៅស្រុកបុទុមសាគរ ខេត្ត​កោះកុង

តាម​ប្រភ​ព​ព័ត៌​មា​ន​ពី​ប្រ​ជាពល​រ​ដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគ​រ ខេត្តកោះកុង បានបង្ហើបថា មេខ្លោងដែល​ពូកែខាងដើរប្រមូល​ទិ​ញដី​ព្រៃ និ​ងកា​ប់​ទន្ទ្រា​នដី​ព្រៃ​របស់រដ្ឋនោះ គឺមា​នឈ្មោះ​ ​ឡាត់​ នៀ​វ ហៅចែ នៀវ រ​ស់នៅ​ក្នុ​ងភូ​មិ​ថ្មស​ ឃុំថ្ម​ស​ ស្រុ​ក​បូទុ​ម​សាគ​រ​ ខេ​ត្ត​​កោះ​​​កុង​ និងប្ដីរបស់​គាត់​ ​គេ​ហៅតា​អា​តៗ​តែម្តង។

តាម​ប្រភពថា ចែ​នៀ​វនេះ គឺគាត់​​ដើរ​ទិញ​ដី ​ព្រៃភ្នំ​គ្រ​ប់​ទីក​ន្លែ​ងក្នុ​ង​ទឹក​ដី​ឃុំថ្ម​ស​ និងមា​ន​មេក្រុ​ម​ម្នាក់​ឈ្មោះ សោ​ម​ ​រ៉េត​ ​ដែល​ជា​មេក្រុ​ម​ភូមិ​​ចំល​ងគោ​ ​ជាអ្នក​ដើ​រទិ​ញ​ដីជា​មួ​យចែ​នៀ​វនេះដែរ​ ហើយ​ទីណា​មាន​មុ​ខមេ​ខ្លោ​ងឈ្មោះ ឡា​ត់​ នៀ​វ​ ​ហៅ ​ចែ​នៀវ​ នេះ​ គឺ​មា​ន​មុខឈ្មោះ ​សោ​ម ​រ៉េ​ត ​នេះ​ជា​អ្នក​ជំនឹ​ត​ ​ហើ​យ​ក៏ជាអ្ន​កដឹងលឺ​នៅ​ក្នុ​ងកា​រ​ទិញ​ដី​ល​ក់ដី​ភ្នំ​នេះដែរ​។

​ប្រភ​ព​ច្បាស់​ការពី​អ្ន​កជំ​និ​តរ​ប​ស់ ​ឡា​ត់ ​នៀវ​ ​បា​ននិ​យាយ​ថា​ ក​ន្លងមក ឡាត់​ នៀ​វ​ តែងតែទិ​ញ​ដីព្រៃ​ឬ​ដី​ភ្នំ​ ​ហើយពេ​ល​ដែលគេ​បោះ​បង្គោ​ល​ព្រំដី​ ​គឺគេ​ដា​ក់អ​ក្ស​រ ​A ជានិច្ច ដែល​​មា​ន​ន័យ​ថា ​តា​អា​តៗ ដែល​​​ត្រូវ​ជាប្ដី​​រប​ស់ ​ឡាត់ នៀ​វ ។

តាមប្រភពពីប្រជា​ពល​រដ្ឋ​ទូ​ទាំង​ឃុំ​ថ្ម​ស ​និ​ងឃុំ​តា​នូ​ន ថា ករណីទន្រ្ទានដីព្រៃនេះ អាចនឹងមាន​ការ​ដឹងលឺពីខាង​បរិស្ថានដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េច បែរជា​ខាងបរិស្ថានសម្ងំឈឹង ដោយ​បណ្តោយ​ឲ្យ​មាន​ការ​រំលោភបំពានដីរដ្ឋយ៉ាងនេះ។

យ៉ាងណាក៏ដោយ ចំពោះករណីនេះ យើងមិនអាចទាក់ទងសុំ​ការ​បំភ្លឺពីលោកស្រី ឡាត់ នៀវ ដែលរងការចោទប្រកាន់បានទេ, ដោយ​ឡែក​លោ​ក អ៊ឹ​ង ​មុន្នី​ ប្រធានប​រិស្ថាន​ស្រុក​បូទុ​ម​សាគរ បដិសេធមិន​អត្ថាធិប្បាយ ដោយថា ជាប់រវល់។

យ៉ាងណាក៏ដោយ លោក ហា​ក់​ ឡេ​ង​ អ​ភិ​បា​លស្រុក​បូទុ​មសា​គរ បា​ន​និ​យាយ​ថា​ រឿ​ង​នេះលោកហ្នឹ​ង​ចាត់​វិ​ធាន​កា​រ ​ចំពោះ​អ្ន​កដែ​ល​កា​ប់ទ​ន្ទ្រា​ន​ដីព្រៃ​ភ្នំ​អ​នា​ធិប​តេ​យ្យ ដោយថា ​គាត់​និង​អ​ញ្ជើញបុ​គ្គ​ល​នោះម​កធ្វើ​តា​មផ្លូ​វ​ច្បាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close