ដំណឹងល្អ! ថ្ងៃនេះ កម្ពុជា អត់មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ រីឯអ្នកជាសះស្បើយក៏អត់ដែរ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅថ្ងៃនេះ ក្រសួង មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយក៏គ្មានករណីព្យាបាលជាសះស្បើយថ្មីនោះដែរ អ្នកជំងឺកំពុងសម្រាក នៅមន្ទីរពេទ្យមានចំនួន៨នាក់ដដែល។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៦៦នាក់ (ស្រី ៥៤នាក់ និងបុរស ២១២នាក់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន០៨នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។