៨ខែនេះ កម្ពុជា ទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

សៀមរាប៖ ត្រឹមរយៈពេល៨ខែ ឆ្នាំ២០២០នេះ កម្ពុជា ទទួលបានចំនូលជាង ១៨លានដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំណូលនេះធ្លាក់ចុះជាង៧៣ភាគរ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ រមណីដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេស ជិត៤០ម៉ឺននាក់ ធ្លាក់ចុះជាង៧៤ភាគរយ។
សម្រាប់ថវិកាដែលបានពីលក់បណ្ណចូលទស្សនាអង្គររយៈពេល៨ខែមកនេះ ត្រូវបានរំលែកចំនួនជិត៨០ម៉ឺនដុល្លារ ដើម្បីឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។