១៦នាក់ទៀត ស្លាប់ និងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ម្សិលមិញ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់១៤នាក់។
បើតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១៦នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៧លើក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។