ងោកមួយភាំង! ALPHARD ព្រលះសាំយ៉ុងពីក្រោយ រងគ្រោះមនុស្ស១៣នាក់ នៅលើផ្លូវជាតិលេខ៤

កំពង់ស្ពឺ៖ នៅវេលាម៉ោងជាង១ រំលងអធ្រាតចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដ២គ្រោះ ព្រលះគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន ១៣នាក់បានរងគ្រោះ លើកំណាត់ផ្លូវជាតិលេខ០៤ ក្នុងភូមិត្រពាំអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មានរថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ស គ្មានពាក់ស្លាកលេខ អ្នករួមដំណើរចំនួន៦នាក់ ស្រី៣នាក់ (ជនជាតិចិន) បើកបរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ ក៏បុកពីក្រោយរថយន្ត០១គ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AA-7040 បណ្តាលឲ្យមនុស្សទាំងសង ១៣នាក់ រងរបួសធ្ងន់ស្រាលតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញ បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ដកំពង់ស្ពឺ និងមួយចំនួនបន្ដទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ ករណីនេះ ជំនាញ បញ្ជាក់ថា មូលហេតុគឺអ្នកបើកបរងងុយដេក បាត់បង់ម្ចាស់ការ ទើបគ្មានការប្រុងប្រយ័ត្នល្បឿនលឿនហួសកំណត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។