បើកទំព័រខែ៩! សមត្ថកិច្ច ឃាត់ខ្លួនមនុស្ស៨៧នាក់ ករណីគ្រឿងញៀន

ភ្នំពេញ៖ យ៉ាងហោចណាស់ជនសង្ស័យចំនួន ៨៧នាក់(ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ៤០ករណីទូទាំងប្រទេស កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញ។
តាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៨៧នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ២៩នាក់ និងប្រើប្រាស់ ៥៨នាក់។
ចំណែកវត្ថុតាងចាប់បានសរុប រួមមាន៖ មេតំហ្វេតាមីន(ice)ចំនួន ៥០,៤៩ក្រាម និង៤៤កញ្ចប់តូច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។