កូ​វីដ​១៩! សម្លាប់​មនុស្ស​ជាង ៨៦​ម៉ឺន​នាក់​ហើយ នៅ​ទូទាំង​ពិភពលោក​

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​២៥​លាន​៨៨​ម៉ឺន​៩​ពាន់​១១០​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៨៦​ម៉ឺន ២៦៦​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​១៨​លាន​១៧​ម៉ឺន​១​ពាន់​២២១​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០​។​

​ខាងក្រោម​នេះ ជា​បណ្តា​ប្រទេស​ដែលមាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩ ច្រើនជាងគេ​៖

​ទី​១) សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ចំនួន ៦​លាន​២៥​ម៉ឺន​៦​ពាន់​៤៥៩​នាក់ ក្នុងនោះ​ស្លាប់ ១៨​ម៉ឺន​៨​ពាន់​៨៧០​នាក់ និង​ជាសះស្បើយ​ចំនួន​៣​លាន​៤៨​ម៉ឺន​៤​ពាន់​៤៥៨​នាក់​។
​ទី​២) ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង​ចំនួន ៣​លាន​៩៥​ម៉ឺន​២​ពាន់​៧៩០​នាក់ ក្នុងនោះ​ស្លាប់ ១២​ម៉ឺន​២​ពាន់​៦៨១​នាក់ និង​ជាសះស្បើយ ៣​លាន​១៥​ម៉ឺន​៩​ពាន់​៩៦​នាក់​។​
​ទី​៣) ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​ចំនួន ៣​លាន​៧៦​ម៉ឺន​៦​ពាន់​១០៨​នាក់ ក្នុងនោះ​ស្លាប់ ៦​ម៉ឺន​៦​ពាន់​៤៦០​នាក់ និង​ជាសះស្បើយ ២​លាន​៨៩​ម៉ឺន​៨​ពាន់​៨៧​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close