ស្រវឹងធ្លាក់ភ្នែក! បើកបរម៉ូតូដួលធ្លាក់ចូលប្រឡាយ ស្លាប់ភ្លាមៗនៅនឹងកន្លែង

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ បានផឹកស៊ីស្រវឹង ហើយបើកបរម៉ូតូ ដួលបោកទៅលើថ្នល់ធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ករណីនេះកើតឡើងកាលពីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានប្រឡាយខាងកើតភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

អ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចំរើន រ៉េន ភេទប្រុស អាយុ៣៤ឆ្នាំ ជាកសិករ រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ បានជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩ ស្លាកលេខកំពង់ចាម 1N-3596 លុះមកដល់ចំណុចខាងលើ បានដួលបោកទៅលើថ្នល់ខ្លួនឯងធ្លាក់ចូលទឹកប្រឡាយ បណ្តាលអោយស្លាប់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះពិនិត្យ រួចប្រគល់សពឲ្យទៅក្រុមគ្រួសារសពយកធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។