WHO ចេញ​សារ​ព្រមាន​អាម​រិ​ក ដែលអនុញ្ញាតឱ្យ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩

​ស្វី​ស​៖ អង្គការ​សុខភាព​ពិភពលោក WHO បានចេញ​សារ​ព្រមាន​មួយ​ថា ការ​អនុ ញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង COVID-19 ក្នុងករណី​បន្ទាន់ គឺ​ត្រូវ​ទាមទារ​ឱ្យមាន​ការ​ចិត្ត​ទុកដាក់​យ៉ាង​ហ្មត់ចត់​ជាទីបំផុត នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០។​

​សារ​ព្រមាន​របស់​អង្គការ WHO ខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​ទីភ្នាក់ងារ​សុវត្ថិភាព​ឱសថ និង​ចំណីអាហារ​អាម៉េរិក FDA ថ្មីៗ​នេះ​បាន​និយាយថា ខ្លួន​សុខចិត្ត​ពិចារណា​លើ​ការអនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង COVID-19 ក្នុងករណី​បន្ទាន់ ទោះ​ការធ្វើ​តេស្ត​មិនទាន់​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​ទាំងស្រុង​ក៏ដោយ ខណៈ​រដ្ឋាភិបាល​ជឿជាក់​ច្បាស់​ថា តម្រូវ​ការចាក់​វ៉ាក់សាំង​ជាបន្ទាន់​នេះ មាន​អត្ថប្រយោជន៍​ខ្ពស់ជាង​ហានិភ័យ​។​

​បើតាម​ប្រធាន​ក្រុម​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក WHO លោកស្រី សួ​មី​យ៉ា ស្វាមី​ណា​ថា​ន់ ទោះបីជា​ប្រទេស​នីមួយៗ​មាន​សិទ្ធិ​ចេញ​ការ​អនុ ញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ក្នុងករណី​ចាំបាច់​បន្ទាន់ ដោយ​មិនចាំបាច់​បញ្ចប់​ការធ្វើ​តេស្ត​ជា​ស្ថាពរ​ទាំងស្រុង​ក៏ដោយ ក៏ប៉ុន្តែ​វា​មិនមែនជា​អ្វីដែល​យើង​ត្រូវធ្វើ​ឲ្យ​តែ​បានៗ​នោះទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close