ឯកឧត្តម វេ​ង សាខុន អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​កសិកម្ម ខេត្តស្វាយរៀង

​ខេត្តស្វាយរៀង​៖ នៅ​សាលាខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ មាន​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រោម​អធិបតីភាព​ភាព​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណ​អភិបាលខេត្ត និង​មន្ត្រីរាជការ​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋ​ន្ត្រី បានធ្វើការ​បូកសរុប​ដោយ​សង្ខេប​ជូន​អង្គពិធី​ជ្រាប​អំពី​ការ​វិវឌ្ឍន៍​រីកចម្រើន បញ្ញា​ប្រឈម គោលនយោបាយ​-​ផែនការ​អភិវឌ្ឍ និង​ភារកិច្ច​យ៉ាងសំខាន់​ចុងក្រោយ​ដែល​ត្រូវអនុវត្ត​ឲ្យ​បាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​គឺ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ​ជំរុញ​ចលនា​បង្កបង្កើនផល ផលិត​ស្បៀង​តាមរយ​:​ការដាំ​បន្លែ ដំណាំ​រួមផ្សំ ចិញ្ចឹមសត្វ ត្រី កង្កែប​។​ល​។ ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ បង្កើន​បរិមាណ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ស្រប​ពេលដែល​រាជរដ្ឋាភិបាល​ធ្វើការ​កាត់បន្ថយ​ការនាំ​ចូល​។​

​សូមជម្រាបថា ពិធី​នេះ បានប្រកាស​តែងតាំង​លោក សុខ សុទ្ធា​វុ​ធ ជា​ប្រធាន​មន្ទីរ​ថ្មី ជំនួស​ឲ្យ​លោក ថាច់ រតនា អតីត​ប្រធាន​មន្ទីរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close