ចាប់បានហើយ! ជនសង្ស័យ ដែលរំលោភសម្លាប់ក្មេងស្រី អាយុ១៤ឆ្នាំម្នាក់

ភ្នំពេញ៖ ជនសង្ស័យ ជាឃាតករដែលរំលោភសម្លាប់ក្មេងស្រី អាយុ១៤ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនបានហើយ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅគល់ស្ពានព្រែកព្នៅ។
គួររំលឹកថា កាលពីម៉ោង៤រសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅបន្ទប់ជួលលេខ២៣ ក្រុម២ ភូមិជ្រៃកោងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានករណីរំលោភសម្លាប់ ( អា-ក ) ក្មេងស្រីម្នាក់ ឈ្មោះ ពីង ស្រីពេជ្រ ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្ស វិទ្យាល័យហ៊ុនសែន ជម្ពូវ័ន មានស្រុកកំណើតនៅភូមិ ដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ហើយជនល្មើសបានរត់គេចខ្លួន។
ជនសង្ស័យឈ្មោះ ឡាច ចន្ថា អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតខេត្តឧត្ដរមានជ័យ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាំយកទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។