ពលរដ្ឋ​ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ៤៥​គ្រាប់ ក្នុង​ដីចំការ​មួយកន្លែង ក្នុង​ខេត្តព្រះវិហារ

​ខេត្តពោធិ៍សាត់​៖ នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២០ ក្រុម​ស្រាវជ្រាវ និង​កម្ទេច​គ្រាប់​របស់​អង្គ​ការេ​ហ​ឡូ​ត្រា​ស្ត (HALO Trust) បានទទួល​សំណើ​ពី​ប្រជាពលរដ្ឋ ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​រកឃើញ​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ចំនួន ៤៥​គ្រាប់ ដែល​ស្ថិតនៅ​ត្រង់ចំណុច​ខ្នង​១៦ ក្នុង​ដីចំការ​របស់​ពួកគាត់ ហើយ​បាន​រាយការណ៍​ទៅ​ក្រុម​ជំនាញ​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ដ ដើម្បី​យកទៅ​កម្ទេចចោល​។

​អង្គការ​ហេ​ឡូ​ត្រា​ស្ត សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា កុំ​ប៉ះពាល់ កុំ​លេង កុំ​ដុត កុំ​ដំ កុំ​កែច្នៃ ព្រោះ​វា​បណ្តាលឱ្យ​គ្រោះថ្នាក់ របួស ពិការ ស្លាប់ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​បំផុត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close