គោយន្ត​ដឹក​ខ្សាច់ ជាន់​ចំ​មីនតោន ផ្ទុះ​របួសធ្ងន់​ស្រាល ២​នាក់​

​ខេត្តព្រះវិហារ​៖ កាលពី​រសៀល​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០ គោយន្ត​ដឹក​ខ្សាច់​១​គ្រឿង បានជា​ន់​ចំ​មីនតោន បណ្តាល​ឲ្យ​ផ្ទុះ​រងរបួស​ធ្ងន់​ស្រាល​មនុស្ស​២​នាក់ នៅ​ចំណុច​ភូមិ​បុ​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​ជនរងគ្រោះ​ទាំង​២​នាក់​នោះ ទី​១-​ឈ្មោះ​ធី​ធា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ (​រងរបួស​ធ្ងន់​) និង​ទី​២-​ឈ្មោះ សុខ ពូ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ (​របួសស្រាល​) ទាំង​២​នាក់​នេះ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូនមក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​១៦​មករា​ខេត្តព្រះវិហារ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close